ព័ត៌មានថ្មីៗ:
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា | ដំណើរការថ្ងៃទី២៖ សិក្ខាកាមទាំង ៩ ក្រុម ចូលរួមពិភាក្សាស៊ីជម្រៅលើស្តង់ដាទាំង៩ ក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា | ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» | ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ផ្អែកលើស្ដង់ដា AUN-QA | គណៈកម្មាធិការទទួស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក-ACC) | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា | ដំណើរការថ្ងៃទី២៖ សិក្ខាកាមទាំង ៩ ក្រុម ចូលរួមពិភាក្សាស៊ីជម្រៅលើស្តង់ដាទាំង៩ ក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា | ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» | ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ផ្អែកលើស្ដង់ដា AUN-QA | គណៈកម្មាធិការទទួស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក-ACC) |

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ «សិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» ប្រកបដោយជោគជ័យ នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។ សិក្ខាសាលានេះរៀបចំឡើងក្នុងវត្ថុបំណងសំខាន់ ២ គឺ៖ ១. ពង្រឹងសមត្ថភាពមន្ត្រីវាយតម្លៃលើការប្រមូល វិភាគ និងបកស្រាយទិន្នន័យ/ព័ត៌មាន ទាក់ទងនឹងសូចនាករនៃស្តង់ដាជាតិ ដោយផ្អែកលើភស្តុតាងជាក់ស្តែង (Evidence-based evaluation)។ ២. លើកកម្ពស់ជំនាញក្នុងការសរសេររបាយការណ៍លទ្ធផលវាយតម្លៃឱ្យមានលក្ខណៈវិភាគគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវសុក្រឹតភាព និងតម្លាភាពនៃការទទួលស្គាល់គុណភាពអប់រំ។ ដំណើរការ និងសកម្មភាពសំខាន់ៗក្នុងសិក្ខាសាលារយៈពេល ៣ថ្ងៃ៖
  • ថ្ងៃទី១ (២៧ កក្កដា) - ពិធីបើក និងបទបង្ហាញបច្ចេកទេស៖ សិក្ខាសាលាត្រូវ បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង។ បន្ទាប់មក ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង បានធ្វើបទបង្ហាញ និងសម្របសម្រួលការអនុវត្តជាក់ស្តែងលើការប្រមូល វិភាគទិន្នន័យ និងការសរសេររបាយការណ៍វាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយសម្រាប់ស្តង់ដាទី១ និងស្តង់ដាទី២។
  • ថ្ងៃទី២ (២៨ កក្កដា) - ការពិភាក្សាក្រុមស៊ីជម្រៅ៖ សិក្ខាកាមទាំងអស់ត្រូវបានបែងចែកជា ៩ ក្រុម ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់លើការប្រមូល/វិភាគទិន្នន័យ និងការសរសេររបាយការណ៍គ្របដណ្តប់លើ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩
  • ថ្ងៃទី៣ (២៩ កក្កដា) - បទបង្ហាញ និងពិធីបិទ៖ ក្រុមសិក្ខាកាមទាំង៩ បានឡើងធ្វើបទបង្ហាញលទ្ធផលកិច្ចការក្រុម និងដោះស្រាយសំណួរ-ចម្លើយយ៉ាងផុសផុល។ បន្ទាប់ពីការបូកសរុបលទ្ធផលអង្គសិក្ខាសាលារួចមក ឯកឧត្តមបណ្ឌិត សោម រតនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់។
តាមរយៈសិក្ខាសាលានេះ មន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាទទួលបាននូវចំណេះដឹង បទពិសោធន៍ និងជំនាញអនុវត្តជាក់ស្តែងបន្ថែមទៀត ដែលជាវិភាគទានយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់គុណភាពនៃការអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យមានស្តង់ដាខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ។

ដំណើរការថ្ងៃទី២៖ សិក្ខាកាមទាំង ៩ ក្រុម ចូលរួមពិភាក្សាស៊ីជម្រៅលើស្តង់ដាទាំង៩ ក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា

ខេត្តកំពង់ចាម៖ ដំណើរការសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឈានចូលដល់ថ្ងៃទី២ ដោយផ្តោតសំខាន់លើការអនុវត្តកិច្ចការក្រុមយ៉ាងស៊ីជម្រៅ នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។ ក្នុងអំឡុងពេលពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់ដែលជាមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ត្រូវបានបែងចែកជា ៩ ក្រុមពិភាក្សា ដើម្បីបំពេញភារកិច្ច និងប្រមូលផ្តុំគំនិតបច្ចេកទេសលើចំណុចសំខាន់ៗពីរ៖ ១. ការប្រមូល និងវិភាគទិន្នន័យ៖ ពិភាក្សាលើវិធីសាស្ត្រប្រមូល វិភាគ និងបកស្រាយទិន្នន័យព្រមទាំងព័ត៌មានជាក់ស្តែងដែលទាក់ទងនឹងសូចនាករនៃ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩ សម្រាប់ការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាដោយផ្អែកលើភស្តុតាង (Evidence-based evaluation)។ ២. ការសរសេររបាយការណ៍បែបវិភាគ៖ រួមគ្នាព្រាង និងសរសេររបាយការណ៍លទ្ធផលវាយតម្លៃឱ្យមានលក្ខណៈវិភាគគ្រប់ជ្រុងជ្រោយ ទាក់ទងទៅនឹងសូចនាករនៃស្តង់ដាទាំង ៩ ដើម្បីធានាបាននូវគុណភាព សុក្រឹតភាព និងតម្លាភាព។ បរិយាកាសនៃការពិភាក្សាក្រុមពេញមួយថ្ងៃ២ នេះ បានប្រព្រឹត្តទៅដោយរវើក និងទទួលបានលទ្ធផលជាផ្លែផ្កា។ លទ្ធផលនៃការពិភាក្សាក្រុមទាំងអស់នេះ នឹងត្រូវយកមកធ្វើបទបង្ហាញ និងដកស្រង់បទពិសោធន៍រួមគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មុនពេលឈានដល់ពិធីបិទអង្គសិក្ខាសាលាជាផ្លូវការ។ 

ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា»

ខេត្តកំពង់ចាម៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកដំណើរការ «សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។ ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង ដោយមានការចូលរួមពីមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា និងសមាសភាពពាក់ព័ន្ធជាច្រើនរូប។ ថ្ងៃដំបូងនៃអង្គពិធីបើកនេះ សិក្ខាកាមទាំងអស់បានទស្សនានិងស្ដាប់បទបង្ហាញយ៉ាងស៊ីជម្រៅពី ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង លើប្រធានបទសំខាន់ៗពីរ៖ ១. ស្តង់ដាទី១៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យ និងព័ត៌មានទាក់ទងនឹងសូចនាករនៃស្តង់ដាទី១ ដោយផ្អែកលើភស្តុតាង ព្រមទាំងការអនុវត្តសរសេររបាយការណ៍លទ្ធផលវាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយ។ ២. ស្តង់ដាទី២៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យលើសូចនាករនៃស្តង់ដាទី២ និងការអនុវត្តសរសេររបាយការណ៍វាយតម្លៃ។ សិក្ខាសាលានៅថ្ងៃទី១ នេះបានបញ្ចប់ទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម។ សិក្ខាសាលានឹងបន្តការពិភាក្សាក្រុមលើការប្រមូលទិន្នន័យ និងការសរសេររបាយការណ៍សម្រាប់ថ្ងៃបន្ទាប់ទៅលើ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ផ្អែកលើស្ដង់ដា AUN-QA

កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា ជម្រុញការធ្វើទំនើបកម្មប្រព័ន្ធអប់រំជាន់ខ្ពស់នៅកម្ពុជា ដោយបានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល» ក្រោមអធិបតីភាពផ្លូវការរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ខ្លឹមសារសង្ខេបនៃព្រឹត្តិការណ៍៖