ព័ត៌មានថ្មីៗ:
ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» | សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល | គណៈកម្មាធិការទទួស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក-ACC) | ព្រះរាជក្រឹតតែងតាំង ឯឧត្តម បណ្ឌិត រ័ត្ឆ ឆាង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃក្ពុជា | ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» | សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល | គណៈកម្មាធិការទទួស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក-ACC) | ព្រះរាជក្រឹតតែងតាំង ឯឧត្តម បណ្ឌិត រ័ត្ឆ ឆាង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃក្ពុជា |

ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា»

ខេត្តកំពង់ចាម៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកដំណើរការ «សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។

ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង ដោយមានការចូលរួមពីមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា និងសមាសភាពពាក់ព័ន្ធជាច្រើនរូប។

ថ្ងៃដំបូងនៃអង្គពិធីបើកនេះ សិក្ខាកាមទាំងអស់បានទស្សនានិងស្ដាប់បទបង្ហាញយ៉ាងស៊ីជម្រៅពី ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង លើប្រធានបទសំខាន់ៗពីរ៖

១. ស្តង់ដាទី១៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យ និងព័ត៌មានទាក់ទងនឹងសូចនាករនៃស្តង់ដាទី១ ដោយផ្អែកលើភស្តុតាង ព្រមទាំងការអនុវត្តសរសេររបាយការណ៍លទ្ធផលវាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយ។

២. ស្តង់ដាទី២៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យលើសូចនាករនៃស្តង់ដាទី២ និងការអនុវត្តសរសេររបាយការណ៍វាយតម្លៃ។

សិក្ខាសាលានៅថ្ងៃទី១ នេះបានបញ្ចប់ទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម។ សិក្ខាសាលានឹងបន្តការពិភាក្សាក្រុមលើការប្រមូលទិន្នន័យ និងការសរសេររបាយការណ៍សម្រាប់ថ្ងៃបន្ទាប់ទៅលើ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល

លើកកម្ពស់គុណភាពឧត្តមសិក្សាកម្ពុជា ឆ្ពោះទៅកាន់ស្ដង់ដាអាស៊ាន (AUN-QA)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល» នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ទ.ក (ACC) គ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធជាច្រើន។

🎯 គោលបំណងសំខាន់នៃសិក្ខាសាលា៖

💡 ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារទាំងរដ្ឋនិងឯកជន ហើយបានសង្កត់ធ្ងន់ពី “ភាពចាំបាច់នៃការកាត់បន្ថយគម្លាតរវាងស្ដង់ដាជាតិ និងអន្តរជាតិ” ដោយផ្ដោតលើកម្មវិធីសិក្សាដែលជាសក្ដានុពលរបស់សាកលវិទ្យាល័យនីមួយៗ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីចូលរួមផ្ដល់ធាតុចូលឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យសិក្ខាសាលានេះក្លាយជាត្រីវិស័យក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

#ក្រសួងអប់រំ #ឧត្តមសិក្សាកម្ពុជា #AUNQA #គុណភាពអប់រំ #ACC

 

NUBB

Royal Palace

UHSC

NUM

AUPP

RUPP

Angkor

ACC Cover