Friday, August 14, 2020
Home Events សិក្ខាសាលាស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាព អប់រំឧត្តមសិក្សា របស់ប្រទេសអនុតំបន់ទន្លេមេគង្គ CLMV (Cambodia, Lao PDR, Myanmar, Vietnam)

សិក្ខាសាលាស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាព អប់រំឧត្តមសិក្សា របស់ប្រទេសអនុតំបន់ទន្លេមេគង្គ CLMV (Cambodia, Lao PDR, Myanmar, Vietnam)

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ​​ និងការធានាគុណភាពអប់រំឧត្តមសិក្សា​​ របស់ប្រទេសអនុតំបន់ទន្លេមេគង្គ​  CLMV  (Cambodia, Lao PDR, Myanmar, Vietnam) កាលពីថ្ងៃទី​០៨​-១០ ខែធ្នូ២០១៩ នៅ​សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប​​ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់ភ្នាក់ងារធានាគុណភាពអប់រំនៃប្រទេសទាំង៤។​ សិក្ខាសាលានេះរៀបចំឡើង ក្រោមការជួយឧបត្ថម្ភនៃមូលនិធិឡាងឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិតទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សានិងប្រមូលធាតុចូលបន្ថែមលើលទ្ធផលស្រាវជ្រាវបឋមនៃការអនុវត្តគុណវុឌ្ឍិជាតិនិងការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃប្រទេសអនុតំបន់ទន្លេមេគង្គទាំង៤ ដែលត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាលើកទី១ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១០-១៣ ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងមកនេះ។

មានមិតិស្វាគមន៍នៅក្នុងសិក្ខាសាលា ឯកឧត្តម សុខ សុកេន បានគួរបញ្ជាក់ថាអំពីសារៈសំខាន់នៃមូលនិធិឡាងឆាងសម្រាប់ការអភិវឌ្ឍន៍ប្រទេសអនុតំបន់ទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ដែលទទួលបានគម្រោងយ៉ាងច្រើន ហើយគម្រោងដែលអនុវត្តដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាជាផ្នែកមួយនៃគម្រោងទាំងនោះ។

ឯកឧត្តមទូច វិសាលសុខ បានថ្លែងសន្ទរកថាបើកសិក្ខាសាលា ដោយបញ្ជាក់ពីសារៈសំខាន់នៃគម្រោងស្រាវជ្រាវនិងការប្រើប្រាស់លទ្ធផលនៃការស្រាវជ្រាវជាធាតុចូលសម្រាប់ពង្រឹងការអនុវត្តក្របខណ្ឌគុណវឌ្ឍិជាតិនិងកែលម្អប្រព័ន្ធវាយតម្លៃសំដៅលើកកម្ពស់គុណភាពអប់រំនៅឧត្តមសិក្សារបស់ប្រទេសនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសំដែងអំណរអរគុណចំពោះការចូលរួមពីភាគីពាក់ព័ន្ធនិងជាពិសេសរដ្ឋាភិបាលចិនដែលបានគាំទ្រនិងជួយឧបត្ថម្ភគម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះ។

Most Popular

ពិធីថ្លែងអំណរគុណ ជូនចំពោះក្រុមហ៊ុនរៀលលាននែរ ឯ.ក

រាជធានីភ្នំពេញ÷ ថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានរៀបចំពិធីថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនរៀលលាននែរ ឯ.កដែលបានរៀបចំសាលប្រជុំ និង ទូដាក់ភេសជ្ជៈក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង លោកគុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនរៀលលាននែរ ឯ.ក ។

អគ្គលេខាធិការដ្ឋាន គ.ទ.ក. បានរៀបចំកិច្ចប្រជុំអបអរសាទរទិវាសិទ្ធនារី ០៨ មីនា ២០២០

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គ.ទ.ក. បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនិងមន្ត្រីនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង ៨:៣០ នាទីព្រឹក។ របៀបវារៈដូចខាងក្រោម៖ - អបអរសាទរទិវាសិទ្ធនារី ០៨ មីនា ២០២០ - ធ្វើបច្ចុប្បន្នភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ទ.ក. - សមិទ្ធិផលការងាររបស់នាយកដ្ឋាននីមួយៗ (សមិទ្ធិផលការងារខែមករា និងខែកុម្ភៈ ឆ្នាំ២០២០) និងការរៀបចំផែនការងារសម្រាប់ខែមីនា ឆ្នាំ២០២០ - និងផ្សេងៗ។

ពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)

រាជធានីភ្នំពេញ៖ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ទំនុកចិត្តតែងតាំងជាអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា ACC។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គណៈកម្មការ ACC ដើរតួនាទីសំខាន់ណាស់ក្នុងការពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សានៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបានផ្ដាំផ្ញើថា...

សិក្ខាសាលាស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាព អប់រំឧត្តមសិក្សា របស់ប្រទេសអនុតំបន់ទន្លេមេគង្គ CLMV (Cambodia, Lao PDR, Myanmar, Vietnam)

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ​​ និងការធានាគុណភាពអប់រំឧត្តមសិក្សា​​ របស់ប្រទេសអនុតំបន់ទន្លេមេគង្គ​  CLMV  (Cambodia, Lao PDR, Myanmar, Vietnam) កាលពីថ្ងៃទី​០៨​-១០ ខែធ្នូ២០១៩ នៅ​សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប​​ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់ភ្នាក់ងារធានាគុណភាពអប់រំនៃប្រទេសទាំង៤។​ សិក្ខាសាលានេះរៀបចំឡើង ក្រោមការជួយឧបត្ថម្ភនៃមូលនិធិឡាងឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិតទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ...

Recent Comments

Translate »