ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា»
ពិធីបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា»
ខេត្តកំពង់ចាម៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកដំណើរការ «សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។
ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង ដោយមានការចូលរួមពីមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា និងសមាសភាពពាក់ព័ន្ធជាច្រើនរូប។
ក្នុងវគ្គទី១ ប្រចាំថ្ងៃដំបូងនេះ សិក្ខាកាមទាំងអស់បានទស្សនានិងស្ដាប់បទបង្ហាញយ៉ាងស៊ីជម្រៅពី ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង លើប្រធានបទសំខាន់ៗពីរ៖
១. ស្តង់ដាទី១៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យ និងព័ត៌មានទាក់ទងនឹងសូចនាករនៃស្តង់ដាទី១ ដោយផ្អែកលើភស្តុតាង ព្រមទាំងការអនុវត្តសរសេររបាយការណ៍លទ្ធផលវាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយ។
២. ស្តង់ដាទី២៖ ការប្រមូល វិភាគ និងបកស្រាយទិន្នន័យលើសូចនាករនៃស្តង់ដាទី២ និងការអនុវត្តសរសេររបាយការណ៍វាយតម្លៃ។
សិក្ខាសាលានៅថ្ងៃទី១ នេះបានបញ្ចប់ទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម។ សិក្ខាសាលានឹងបន្តការពិភាក្សាក្រុមលើការប្រមូលទិន្នន័យ និងការសរសេររបាយការណ៍សម្រាប់ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩




